khmer eng
  • លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតីភាពក្នុងពិធីខួបលើកទី១១៣ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតីភាពក្នុងពិធីខួបលើកទី១១៣ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ ” ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល” ដែលមានសមាសភាពចូលរួមសរុបចំនួន១០៦នាក់ ស្រី៨៥នាក់។ ក្នុងឱកាសនោះលោកជំទាវបានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើរដល់សមាជិកចូលរួមទាំងអស់ ជាពិសេសផ្តោតទៅលើប្រធានបទ “ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល” ដើម្បីឱ្យប្អូនៗក្មួយៗជាស្ត្រីទាំងអស់បង្កើនចំណេះជំនាញរបស់ខ្លួនស្របទៅតាមប្រទេសជាតិ ដែលកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ជាពិសេសការរីកចម្រើនលើផ្នែកបច្ចេកវិទ្យាដ៏ទំនើបនាសម័យឌីជីថល។ ជាទីបញ្ចប់ លោកជំទាវបានជូនពរដល់សមាជិកចូលរួមទាំងអស់ សូមជួបតែពុទ្ធពរទាំង៤ប្រកា និងបានជូនវត្ថុអនុស្សាវរីយ៍ដល់ស្ត្រីទាំងអស់ដែលបានចូលរួម និងពិសារអាហារសាមគ្គីដោយមានភាពស្និទ្ធស្នាល សប្បាយរីករាយក្រៃលែង ស្ថិតនៅសាលប្រជុំសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដម គិន ណែត នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៥វត្ត នៅស្រុកកោះអណ្ដែត
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វូជុង
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យអភិបាលខេត្តក្បូងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ